ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិនិត្យពិភាក្សាអំពីបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន ភាគីចិនបង្ហាញថា ការឈប់បាញ់គ្នាក្នុងពេលឆាប់ៗគឺជាច្រកចេញជាមូលដ្ឋានសម្រាប់ដោះស្រាយវិបត្តិមនុស្សធម៌
ថ្ងៃទី១៩ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានពិនិត្យពិភាក្សាអំពីបញ្ហាមនុស្សធម៌របស់អ៊ុយក្រែន។
លោកZhang Junតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា ការប៉ះទង្គិចនៅអ៊ុយក្រែនបណ្តាលឱ្យកើតមានភាពតានតឹងខាងមនុស្សធម៌និងផលវិបាកដ៏ធ្ងន់ធ្ងរផ្សេងៗទៀត ចិនយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះ។នៅទីនេះ ភាគីចិនសូមលើកឡើងសំណើ៤ចំណុច៖ គឺ ត្រូវកាត់បន្ថយដោយពេញទំហឹងនូវការការបង្កភាពឈឺចាប់ចំពោះជនស៊ីវិល ត្រូវដោះស្រាយបញ្ហាជនភៀសខ្លួនដោយសមរម្យ ត្រូវបង្កើនភាពបន្ទាន់នៃការជំរុញការចរចាខាងការទូត ត្រូវយកចិត្តទុកដាក់និងលុបបំបាត់ឥទ្ធិពលអវិជ្ជមានដែលនាំមកដោយការដាក់ទណ្ឌកម្ម។
លោកZhang Junបានគូសបញ្ជាក់ទៀតថា ជានិច្ចកាលប្រទេសចិនតែងតែឈរនៅម្ខាងនៃសន្តិភាពនិងសច្ចភាព ឈរនៅម្ខាងនៃកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ចិននឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពសម្រាប់ដោះស្រាយនូវវិបត្តិអ៊ុយក្រែននៅទីបំផុត៕