ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ស្ថានីយអវកាសរបស់ចិននឹងក្លាយជា “ផ្ទះរួមរបស់មនុស្សជាតិទាំងមូល”

criPublished: 2022-04-20 09:14:00
Share
Share this with Close
Messenger Pinterest LinkedIn

មួយសប្តាហ៍មុន ក្នុងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកដែលស្ថិតនៅក្រុងវ៉ាស៊ីនតោន អវកាសយានិកចិននិងយុវជននិងក្មេងជំទង់អាមេរិកព្រមទាំងអាណាព្យាបាលនិងគ្រូបង្រៀនរបស់ពួកគេបានរួមគ្នាធ្វើកម្មវិធី “សំណួរចម្លើយពីអវកាស” ។ ដូចជា “តើហូបបាយយ៉ាងម៉េចក្នុងស្ថានីយអវកាស”និង “តើវិធីហ្វឹកហាត់និងកម្សាន្តរបស់អវកាសយានិកមានអ្វីខ្លះ”។ល។ សិស្សអាមេរិកទាំងឡាយបានលើកឡើងសំណួរគ្រប់បែបយ៉ាង ។

ក្រៅពីនេះ អវកាសយានិកបរទេសជាច្រើននាក់ក៏បានសម្តែងពីការរំពឹងទុកចំពោះការបំពេញការងារក្នុងស្ថានីយអវកាសរបស់ចិនដែរ ។ លោក Matthias អវកាសយានិកអាល្លឺម៉ង់បានថ្លែងថា លោកបានរៀនភាសាចិនជាច្រើនឆ្នាំហើយ រំពឹងទុកថាមានថ្ងៃមួយអាចចូលក្នុងស្ថានីយអវកាសរបស់ចិន ។

ពេលកន្លងទៅនេះ ទាក់ទិននឹងរបាយការណ៍នៃក្រសួងការពារជាតិអាមេរិកអំពីអ្វីដែលហៅថា “ការគំរាមកំហែងពីអវកាស” លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សហរដ្ឋអាមេរិកទើបជាការគំរាមកំហែងធំបំផុតដែលសន្តិសុខអវកាសបានប្រឈមមុខ ។ រដ្ឋាភិបាលអាមេរិកគួរតែបំពេញទំនួលខុសត្រូវដែលប្រទេសមហាអំណាចគួរធ្វើយ៉ាងប្រាកដប្រជា ដើម្បីពិនិត្យទង្វើអវិជ្ជមានមួយចំនួនរបស់ខ្លួនក្នុងវិស័យអវកាស ។ ភាគីចិនបានផ្តួចផ្តើមឱ្យប្រើប្រាស់អវកាសដោយសន្តិភាព ប្រឆាំងការយកអវកាសជាអាវុធនិងការប្រកួតប្រជែងខាងសព្វាវុធជាប់រហូតមក ។ ប្រទេសចិនស្វែងរកលំហអវកាសគឺដើម្បីបំពេញតាមតម្រូវការរបស់ប្រទេសជាតិលើវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសន្តិសុខជាតិជាដើម ។

លោក Stephen Ndegwa អ្នកទទួលបន្ទុកធនាគារគំនិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍របស់កេនយ៉ាបានយល់ឃើញថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអវកាសមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអភិវឌ្ឍន៍នោះទេ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេសចិនបានតាំងគំរូឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ព្រមទាំងបំពេញបន្ថែមជំនឿចិត្តផងដែរ ។

កាលពីឆ្នាំ១៩៨៥ លោក Andy Turnage ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍អ្នកស្វែងរកអវកាសធ្លាប់ថ្លែងថា “ពិតមែនតែយើងគ្មានភាសាដូចគ្នាក៏ដោយ ក៏ប៉ុន្តែមានគោលដៅដូចគ្នា ពោលគឺស្វែងរកអវកាសហើយប្រើប្រាស់សមិទ្ធផលនិងបច្ចេកវិទ្យាទៅលើ "ផែនដីតែមួយ" ។” “ស្ថានីយអវកាសចិនដែលបើកទ្វារចំពោះពិភពលោកនឹងក្លាយជាផ្ទះរួមរបស់មនុស្សជាតិទាំងមូល” ដើម្បីជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងលំហអវកាស ៕

首页上一页12 2

Share this story on

Messenger Pinterest LinkedIn