ភាសាខ្មែរ

លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីមរណភាពរបស់លោក Romanaឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិនដោយសាររោគាពាធ

criPublished: 2022-04-19 17:39:07
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៩ ខែមេសា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Romanaឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិនបានទទួលមរណភាពនាថ្ងៃទី១៨ ខែមេសា នៅក្រុងប៉េកាំងដោយសាររោគាពាធ។តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកWang Wenbinបានឆ្លើយតបថា ភាគីចិនសូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកRomana។លោកRomanaជាបុគ្គលការយល់ដឹងច្រើនអំពីប្រទេសចិននៅហ្វីលីពីន ធ្លាប់រស់នៅនិងធ្វើការនៅប្រទេសចិនអស់រយៈពេលជាយូរ ជាមិត្តចាស់និងមិត្តល្អរបស់ប្រទេសចិន។បន្ទាប់ពីកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិននៅឆ្នាំ២០១៧ លោកបានបំពេញការងារយ៉ាងសកម្ម ហើយរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងមិត្តភាពរវាងប្រជាជនចិននិងហ្វីលីពីន។

ភាគីចិនបានថ្លែងមរណទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក ហើយសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះសាច់ញាតិរបស់លោក។ចិននឹងចាត់ចែងរឿងបន្តបន្ទាប់ឱ្យបានល្អជាមួយសាច់ញាតិនិងស្ថានទូតហ្វីលីពីនប្រចាំនៅចិន ព្រមនិងផ្តល់ភាពងាយស្រួលតាមលទ្ធភាពរបស់ខ្លួន៕

Share this story on

Messenger Pinterest LinkedIn