#CCFR Comment#បទវិភាគ៖ សេដ្ឋកិច្ចនៃប្រទេសចិនតម្កល់ទុកភាពនឹងនរជាចម្បង
មួយផ្នែកទៀត សហគ្រាសចិនកំពុងខំប្រឹងពង្រីកឧត្តមភាពរបស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសគឺប្រកាន់ខ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី។
ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣១ ដែលកំពុងបើកធ្វើនៅក្រុងហ្វាងចូវប្រទេសចិន ក៏ជាបង្អួចមួយរបស់ប្រទេសចិនដែលចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ ។ ពិព័រណ៍ទំនិញនាំចូលនៃពិព័រណ៍ទំនិញនាំចេញនាំចូលលើកនេះ បានទាក់ទាញសហគ្រាសបរទេសចំនួន៤០២ ដែលមកពីប្រទេសនិងតំបន់ចំនួន៣២មកចូលរួម ។ ឆ្នាំងបាយអគ្គីសនីរបស់ជប៉ុន ទឹកថ្នាំការពារមូសរបស់ថៃ និងទឹកយិនសិនរបស់កូរ៉េខាងត្បូង ។ល។ ទីផ្សារចិនកំពុងក្លាយជា “ទីផ្សារពិភពលោក” ជាសន្សឹមៗ ។
តាំងពីខែមីនាឆ្នាំ២០២២មក ដោយសារកត្តាកើតមានជាយថាហេតុក្នុងស្រុកនិងអន្តរជាតិបានលើសពីការប៉ាន់ប្រមាណទុកជាមុន បានជាកំណើននៃសន្ទស្សន៍សំខាន់ៗមួយចំនួនខាងសេដ្ឋកិច្ចប្រទេសចិនបានបង្អង់ល្បឿន សម្ពាធដែលសេដ្ឋកិច្ចធ្លាក់ចុះមានការកើនឡើង ។ ប៉ុន្តែ បើមើលពីពេញមួយឆ្នាំ សេដ្ឋកិច្ចនៃប្រទេសចិនមានសង្ឃឹមអាចរក្សានិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ ពីព្រោះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចប្រទេសចិនដែលស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ លក្ខណៈនៃសេដ្ឋកិច្ចចិនដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្លាំង ភាពធន់គ្រប់គ្រាន់ និងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយក៏មិនកែប្រែផងដែរ ។
“តម្កល់ទុកភាពនឹងនរជាចម្បង អភិវឌ្ឍដោយឈរលើភាពនឹងនរ” ប្រទេសចិនមានសមត្ថភាពនិងមានលក្ខខ័ណ្ឌយកឈ្នះលើការលំបាកនិងការសាកល្បងទាំងឡាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ បន្តធ្វើជា “ម៉ាស៊ីនលំនឹងនៃសេដ្ឋកិច្ចពិភពលោក ”តទៅទៀត ៕