ក្រសួងការពារជាតិរុស្ស៊ី ៖ កងកម្លាំងរុស្ស៊ីកម្ទេចចោលអាវុធមួយចំនួនធំដែលដឹកជញ្ជូន ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបទៅដល់អ៊ុយក្រែន
លោក Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ១៨ ខែមេសាថា កងទ័ពរុស្ស៊ីបានកម្ទេចចោលសព្វាវុធនិងបរិក្ខារយោធាមួយចំនួនធំដែលដឹកជញ្ជូនពីសហរដ្ឋអាមេរិកនិងអឺរ៉ុបទៅកាន់អ៊ុយក្រែន ។
លោក Konashenkov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នៅព្រឹកថ្ងៃទី ១៨ ខែមេសា កងទ័ពអាកាសរុស្ស៊ីបានប្រើប្រាស់មីស៊ីលបាញ់ពីដីទៅអាកាសដែលចំគោលដៅដើម្បីវាយប្រហារលើអាកាសចំពោះមជ្ឈមណ្ឌលភស្តុភារយោធាអ៊ុយក្រែនក្នុងតំបន់ Lviv ដែលស្ថិតនៅភាគខាងលិចអ៊ុយក្រែន ដោយបានកម្ទេចចោលអាវុធមួយចំនួនធំដែលដឹកជញ្ជូនពីសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបទៅកាន់ទីតាំងនោះក្នុងធំឡុងពេល៦ថ្ងៃកន្លងទៅនេះ ។l